ពិធីប្រគល់ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ចំនួន ១,០០០គ្រឿង ជូនដល់ប៉ុស្តិ៍យោធាការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម
ស្វាយរៀង៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលា ម៉ោង ១៤និង០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំងសម្រួលសណ្តាប់ធ្នាប់ ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការរង និងសហការី អញ្ជើញមកប្រគល់ ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ចំនួន ១,០០០គ្រឿង (មួយពាន់គ្រឿង) ជូនដល់ប៉ុស្តិ៍យោធាការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម នៅបង្គោលព្រំដែនលេខ១៧១៕
![](/public/ckfinder/userfiles/files/165E119A-2ADE-402D-A551-BF40F95B12FE.jpeg)
![](/public/ckfinder/userfiles/files/7C6E2F28-B226-4BA7-BDEC-1AE85DEE0F8A.jpeg)
![](/public/ckfinder/userfiles/files/A41AB11F-6BE5-4ACD-AA07-65F722B26065.jpeg)
![](/public/ckfinder/userfiles/files/A364B25D-4376-47DA-9C3E-3F9B9ACDD13F.jpeg)