ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកការប្រជុំស្តីពីការត្រួតពិនិត្យ កែសម្រួលសេចក្តីព្រាងតួនាទីភារកិច្ចថ្នាក់ផ្នែក ចំណុះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ព្រមទាំងមានការចូលរួមពីសំណាក់លោកនាយការិយាល័យជំនាញទាំង៣ នាយរងការិយាល័យ និងនាយផ្នែកពាក់ព័ន្ធមួយចំនួន។

ក្នុងកិច្ចប្រជុំនោះដែរ លោកនាយការិយាល័យជំនាញទាំង២ បានធ្វើសេចក្តីរាយការណ៍បកស្រាយលើខ្លឹមសារ នៃសេចក្តីព្រាងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះប៉ុស្តិ៍ ព្រមទាំងមានការចូលរួមកែសម្រួលពាក្យពេជន៍ ខ្លឹមសារ ពីសំណាក់អង្គប្រជុំ និងមានការឯកភាពពីឯកឧត្តម ប្រធានអង្គប្រជុំ លើខ្លឹមសារសេចក្តីព្រាងនោះ៕

អត្ថបទទាក់ទង

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ