ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធទិន្នន័យមុខសញ្ញាអន្តោប្រវេសន៍ ដល់មន្ត្រីចំណុះនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងនាយកដ្ឋានច្រកទ្វារទី២ តាមប្រព័ន្ធអនឡាញ(ZOOM) ។

វគ្គបណ្តុះបណ្តាលនេះ បានចូលរួមដោយលោកឧត្តមសេនីយ៍ទោ សំ ដារ៉ា តំណាងនាយកដ្ឋានច្រកទ្វារទី២ លោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងមន្ត្រីជំនាញ សរុប ១៧៣រូប និងបង្រៀនដោយលោកគ្រូបង្គោលចំនួន ០១រូប ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តល់ដល់សិក្ខាកាម បានយល់ដឹងអំពីប្រភេទនៃមុខសញ្ញា និងចំណាត់ការនានា ដែលនឹងជួយពន្លឿនដល់ការសម្រេចចិត្ត របស់មន្ត្រីនៅតាមច្រកទ្វារ ក៏ដូចជាថ្នាក់ដឹកនាំនាយកដ្ឋានច្រកទ្វារទី២ផងដែរ។

ជាចុងបញ្ចប់ឯកឧត្តម បានមានប្រសាសន៍ណែនាំបន្ថែម ដល់សិក្ខាកាមទាំងអស់ ត្រូវរក្សាការសម្ងាត់ដោយជៀសវាង ការឆែកមើលទិន្នន័យនានា ដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ