ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំប្រជុំពិភាក្សា ដើម្បីកែសម្រួលបច្ចេកស័ព្ទ សម្រាប់ប្រើក្នុងជំនាញអន្តោប្រវេសន៍ តាមរយៈប្រព័ន្ធវីដេអូ Zoom ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងនូវសារៈសំខាន់ របស់បច្ចេកស័ព្ទទៅតាមមាត្រានីមួយៗ ឲ្យមានខ្លឹសារងាយស្រួលយល់ ដល់ជំនាញអន្តោប្រវេសន៍ ជាពិសេសក៏មានខ្លឹមសារដែលធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ចំពោះការគ្រប់គ្រងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេស ទាំងជនបរទេសជាអ្នកវិនិយោគ និងជនបរទេសអន្តោប្រវេសន្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានប្រសាសន៍ថា មន្ត្រីតាមនាយកដ្ឋានទាំងអស់ ត្រូវយល់ច្បាស់ពីបច្ចេកស័ព្ទ ដែលត្រូវប្រើប្រាស់ទំនាក់ទំនងជាមួយជនបរទេស ជនបរទេសអន្តោប្រវេសន្ត ជាពិសេសជនបរទេសដែលបានប្រព្រឹត្តបទល្មើសនៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានលើកឡើងបន្ថែមដែរថា ការរៀបចំនូវបច្ចេកស័ព្ទសម្រាប់ប្រើក្នុងជំនាញអន្តោប្រវេសន៍នេះ មិនត្រឹមតែសម្រាប់មន្ត្រីជំនាញនោះទេ គឺសម្រាប់មហាជន ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន ជាពិសេសសម្រាប់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ងាយស្រួលយល់ មិនមានការភ័ន្តច្រលំ និងច្បាស់លាស់ទៅលើពាក្យពេជន៍ខ្លឹមសារនីមួយៗ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ