ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៩៥នាក់ ជាសះស្បើយ ៦០៤នាក់ និងស្លាប់ ១៣នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៩៥នាក់ អ្នកជាសះស្បើយចំនួន ៦០៤នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៤៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៣៩,៤៦៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣៣,៥៧១នាក់ និងអ្នកស្លាប់ សរុបចំនួន ៣៦១នាក់៕