ព័ត៌មានថ្មីបំផុត


ស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ អញ្ជើញមកធ្វើពិធីប្រគល់-ទទួល ស្បៀងអាហារ និងសម្ភារៈឧបត្ថម្ភបម្រើឱ្យការងារទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ និងការសម្រាកព្យាបាលរបស់អ្នកជម្ងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដល់គណៈប្រតិភូខេត្តចាំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយ ឯកឧត្តម បណ្ឌិត វិល័យវង្ស ប៊ុតដាខាំ (VILAYVONG BUTDAKHAM) អភិបាលខេត្តចំប៉ាសាក់។

ចំពោះស្បៀងអាហារ និងសម្ភារៈឧបត្ថម្ភទាំងនោះ រួមមាន៖ អង្ករទម្ងន់ ៥តោន, ត្រីខកំប៉ុងចំនួន ៣០កេស, មីចំនួន ៣០០កេស, ទឹកខ្ពុរមាត់ចំនួន ៥០កេស, ម៉ាស់ចំនួន ៣០កេស និងទឹកអាកុចំនួន ១៥កេស៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ