ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នាថ្ងៃ​ពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយមានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍​ ក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ថូ ភក្រ្តា អនុប្រធានប្រធាននាយកដ្ឋាន​ច្រកទ្វារទី២ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ប្រធាននាយកដ្ឋាន​ បានដឹកនាំកម្លាំង ទៅគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ចាន់ សំបូរ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។

ក្នុងឱកាសនោះដែរ ក្រុមការងារបាននាំយកថវិកាមួយចំនួនសម្រាប់ចូលបច្ច័យ​ និងរំលែកទុក្ខ​ដល់គ្រួសារសព​ នូវថវិកាមួយចំនួនមាន៖ ថវិកា​សមាគមមិត្តនគរបាលចំនួន ៦លានរៀល, ថវិការបស់អគ្គនាយកអន្តោប្រវេសន៍ចំនួន ៤លានរៀល, ថវិការបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សារិន​ សារីណូ​ ប្រធាននាយកដ្ឋានច្រកទ្វារទី២ ចំនួន ១លានរៀល និងថវិកាសាមគ្គីរបស់នាយកដ្ឋានច្រកទ្វារទី២ចំនួន ៦០ម៉ឺនរៀល សរុបថវិកាចូលរួមរំលែកទុក្ខមាន​ចំនួន ១១,៦០០,០០០រៀល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ