ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៩នាក់ អ្នកជាសះស្បើយចំនួន ៩៤៥នាក់ និងអ្នកស្លាប់ចំនួន ០៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៣៤,៨៣៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២៨,០៩២នាក់ និងអ្នកស្លាប់ សរុបចំនួន ២៦៦នាក់៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ