ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៣១នាក់ ជាសះស្បើយ ១,០៦៩នាក់ និងស្លាប់ ១១នាក់
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៣១នាក់ អ្នកជាសះស្បើយចំនួន ១,០៦៩នាក់ និងអ្នកស្លាប់ចំនួន ១១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៣៤,២៤៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២៧,១៤៧នាក់ និងអ្នកស្លាប់ សរុបចំនួន ២៦៣នាក់៕