ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការការងារប្រចាំឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ (Video Conference, HUAWEI cloud meeting) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំណែកឯភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីចិនដឹកនាំដោយ ឯកឧត្តម វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ