ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៧៥០នាក់ ជាសះស្បើយ ៦៥៣នាក់ និងស្លាប់ ១០នាក់
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៥០នាក់ អ្នកជាសះស្បើយចំនួន ៦៥៣នាក់ និងអ្នកស្លាប់ចំនួន ១០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង៣៤នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន៣១,៤៦០នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២៤,០៤២នាក់ និងអ្នកស្លាប់ សរុបចំនួន ២៣០នាក់៕