ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា បានធ្វើការបញ្ជូន និងបណ្តេញចេញជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ តាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ពាក់ព័ន្ធនឹងបទល្មើស លួចឆ្លងដែន ស្នាក់នៅធ្វើការងារដោយខុសច្បាប់។

ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេសសញ្ជាតិវៀតណាមចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។

សូមជំរាបជូនថា ជនបរទេសទាំង ១៨នាក់ខាងលើនេះ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន), ឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងមិនប្រថាប់ត្រា) និងល្មើសបំរាមបិទខ្ទប់របស់រដ្ឋបាលខេត្ត៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ