ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលា ម៉ោង ១០និង០០នាទីដោយមានការឯកភាពពី ឯកឧត្តម ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានធ្វើការទទួលជនជាតិវៀតណាមចំនួន ៨៨នាក់ ស្រី ១៦នាក់ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ពីនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី។

ពិធីប្រគល់ និងទទួលនេះ ក៏មានការចូលរួមពីតំណាងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងផងដែរ ហើយបានប្រគល់ជូនប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម រួចរាល់នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ