ព័ត៌មានថ្មីបំផុត


ភ្នំពេញ៖ នៅថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២១ ដោយមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ចាន់ណានាយរងការិយាល័យបច្ចេកវិទ្យា និងលោកអនុសេនីយ៍ឯក យ៉េត ចាន់និត នាយរងផ្នែក បានចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៥ប៉ុស្តិ៍។

នៅក្នុងដំណើរការចុះត្រួតពិនិត្យ និងថែទាំ សម្អាតរាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) របស់ក្រុមការងារបច្ចេកទេស ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ០៥ប៉ុស្តិ៍ មាន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី, ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ