ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៦៨នាក់ ជាសះស្បើយ ៦៦៣នាក់ និងស្លាប់ ០៤នាក់
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៦៨នាក់ អ្នកជាសះស្បើយចំនួន ៦៦៣នាក់ និងអ្នកស្លាប់ចំនួន ០៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង២៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៦,៣២៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១៩,០២២នាក់ និងអ្នកស្លាប់ សរុបចំនួន ១៨៣នាក់៕