ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៦០នាក់ ជាសះស្បើយ ៥៣៧នាក់ និងស្លាប់ ០៩នាក់
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៦០នាក់ អ្នកជាសះស្បើយចំនួន ៥៣៧នាក់ និងអ្នកស្លាប់ចំនួន ០៩នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៥នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២៥,២០៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១៧,៧០១នាក់ និងអ្នកស្លាប់ សរុបចំនួន ១៧៦នាក់៕