ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានចាត់តាំងកម្លាំង រៀបចំសណ្តាប់ធ្នាប់ និងស្វាគមន៍ប្រតិភូសាលាខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងសហការី ព្រមទាំងមានការចូលរួមពីបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ អញ្ជើញមកទទួលជំនួយ សម្ភារ:សុខាភិបាល និងគ្រឿងឧបភោគបរិភោគ ពីបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។

ប្រតិភូសាលាខេត្តស្វាយរៀង អញ្ជើញមកទទួលជំនួយ សម្ភារ:សុខាភិបាល និងគ្រឿងឧបភោគបរិភោគនេះ ដោយក្នុង១អង្គភាពទទួលបាន សម្លៀកបំពាក់ការពារមេរោគ ១០០ឈុត, ម៉ាស់សុខាភិបាល ១០០,០០០ម៉ាស់, ទឹកលាងដៃសម្លាប់មេរោគ ៥០០ដប, ថ្នាំសម្លាប់មេរោគ ២២៥គីឡូក្រាម, ធុងបាញ់ថ្នាំសម្លាប់មេរោគ ១០ធុង, មីកញ្ចប់ និងត្រីខកំប៉ុង ៥២០កេស។

ជាចុងបញ្ចប់ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឱ្យប្រតិភូកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមផងដែរ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ