នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា កែសម្រួលខ្លឹមសារសេចក្ដីព្រាងច្បាប់ ស្ដីពីច្បាប់អន្តោប្រវេសន៍ថ្មី
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា កែសម្រួលខ្លឹមសារសេចក្ដីព្រាងច្បាប់ស្ដីពីច្បាប់អន្តោប្រវេសន៍ថ្មី នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន ដែលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងសមាជិកដែលបានចូលរួមប្រជុំ បានធ្វើការពិភាក្សាកែសម្រួលលើខ្លឹមសារ និងមាត្រាច្បាប់មួយចំនួន ជាពិសេសខ្លឹមសារច្បាប់ដែលទាក់ទងនឹងការគ្រប់គ្រងជនបរទេស តាមការវិវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព៕