ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន ៥០០.០០០ដូសបន្ថែម
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចូលរួមទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (SINOVAC) ចំនួន ៥០០.០០០ (ហាសិបម៉ឺន)ដូសបន្ថែម ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ពីរដ្ឋាភិបាលចិន ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕