ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៣៥៨នាក់ ជាសះស្បើយ ៣៤៨នាក់ និងស្លាប់ ០៥នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៥៨នាក់ ជាសះស្បើយចំនួន ៣៤៨នាក់ និងស្លាប់ចំនួន ០៥នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង០៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ២១,៤៩៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩,៨៦៧នាក់ និងអ្នកស្លាប់ សរុបចំនួន ១៤៧នាក់៕