ព័ត៌មានថ្មីបំផុត


ស្វាយរៀង៖ នៅថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូនអ្នកដំណើរចូលប្រទេស ជនជាតិវៀតណាមចំនួន ២២នាក់ ស្រី ០៦នាក់ ដោយមានវិញ្ញាបនបត្រ សុខភាពបញ្ជាក់ថាអវិជ្ជមានកូវីដ-១៩ និងលិខិតធានារ៉ាប់រងសុខភាព។

ដោយអនុវត្តតាមគោលការណ៍របស់ក្រសួង​សុខាភិបាល​ ក្រុម​ការងារ​បានធ្វើចត្តាឡី​ស័កអ្នកដំណើរទាំង ២២នាក់ ខាងលើ នៅសណ្ឋាគារ អ៉ឹម ម៉ីហៀង ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការណ៍របស់ក្រសួង៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ