ឧត្តមសេនីយ៍ទោ គឹម សុវណ្ណ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងក្រុមការងារ អញ្ជើញទទួលសម្ភារៈការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ស្វាយរៀង៖ នៅថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង ០៩:០០នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងសហការី បានរៀបចំសណ្តាប់ធ្នាប់ទទួលស្វាគមន៍គណៈប្រតិភូ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ គឹម សុវណ្ណ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងសហការី ព្រមទាំងមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គមេបញ្ជាការកងទ័ពជើងគោក តំណាងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមាគមវៀតណាមនៅកម្ពុជា អញ្ជើញទទួលសម្ភារៈការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ គឹម សុវណ្ណ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប និងក្រុមការងារ អញ្ជើញទទួលសម្ភារៈការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមមាន៖ ខោអាវវេជ្ជសាស្ត្រ ចំនួន ៦០កេះ និងម៉ាសចំនួន ២០កេះ ពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារជាតិប្រទេសវៀតណាម នៅបង្គោលព្រំដែនលេខ១៧១។
ទន្ទឹមនេះលោកឧត្តមសេនីយ៍ទោ គឹម សុវណ្ណ ក៏បានថ្លែងអំណរអរគុណដល់បញ្ជាការកងទ័ពការពារព្រំដែនវៀតណាមផងដែរ៕