ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ អញ្ជើញចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន៥០០.០០០ដូស
ភ្នំពេញ៖ នាថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោវឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលរួមទទួលវ៉ាក់សាំងកូវីដ-១៩ SINOVAC (ស៊ីណូវ៉ាក់) ចំនួន ៥០០.០០០(ហាសិបម៉ឺន)ដូស ក្នុងចំណោម ១.០០០.០០០ (មួយរយម៉ឺន)ដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕