ព័ត៌មានថ្មីបំផុត


កោះកុង៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចាត់តំណាងនាំយកថវិកាប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក លន់ប៉េងស្រ៊ន់ នាយរងផ្នែករដ្ឋបាលសរុប ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ (មហារីកថ្លើម និង ទឹកនោមផ្អែម )។

តំណាងឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ នាំយកថវិកាប្រគល់ជូនគ្រួសារសពរួមមាន៖ ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ៦,០០០,០០០រៀល, ថវិកាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៤,០០០,០០០រៀល, ថវិកាសាមគ្គីនាយកដ្ឋានច្រកទ្វារទី១ ៩,៩៤៥,០០០រៀល សរុបរួមចំនួន ១៩,៩៤៥,០០០ រៀលគត់ (ដប់ប្រាំបួនលានប្រាំបួនរយសែសិបប្រាំពាន់រៀលគត់)៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ