ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥៥៨នាក់ និងជាសះស្បើយមាន ៤១នាក់
ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៥៨នាក់ និងមានករណីជាសះស្បើយចំនួន ៤១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងម្នាក់ទៀតជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១៨,១៧៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៦,៨៨៤នាក់ និងអ្នកស្លាប់គ្មាន៕