ព័ត៌មានថ្មីបំផុត


ឯកឧត្តម សន្តិបណ្ឌិត ជាទីគោរព!

ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានសេចក្តី ក្តុកក្តួល និងសោកស្ដាយឥតឧបមា ចំពោះមរណភាពរបស់ ឧបាសក ខៀវ សាន ដែលត្រូវជាឪពុកបង្កើត របស់ ឯកឧត្តម សន្តិបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ ។

ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយឯកឧត្តម សន្តិបណ្ឌិត និងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យ ចំពោះការបាត់បង់ ដ៏ធំធេងនូវអ្នកមានគុណ ឪពុក ឪពុកក្មេកជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ដែលកន្លងមកក្នុងឆាកជីវិតរបស់ ឧបាសក ខៀវ សាន បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មាន បុត្រធីតា រហូតក្លាយជាបញ្ញាវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ខៀវ សាន សូមបានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូម ឯកឧត្តម សន្តិបណ្ឌិត និង លោកជំទាវ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ ព្រមទាំងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីអាក់ខានឡើយ និងសូមទទួលនូវសេចក្តីរាប់អាន ដ៏ជ្រាលជ្រៅពីខ្ញុំ ៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ