ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៨៨០នាក់ និងជាសះស្បើយមាន ២៨៨នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៨៨០នាក់ និងមានករណីជាសះស្បើយចំនួន ២៨៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១២,៦៤១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៤,៩៨៦នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៨,១១៩នាក់ និងអ្នកស្លាប់ចំនួន ៩១នាក់៕