ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៥០៨នាក់ និងជាសះស្បើយមាន ១២៧នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥០៨នាក់ និងមានករណីជាសះស្បើយចំនួន ១២៧នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ១១,០៦៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣,៧០៤នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៧,២៧០នាក់ និងអ្នកស្លាប់ចំនួន ៨២នាក់៕