ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦១៦នាក់ និងជាសះស្បើយមាន ១៩០នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦១៦នាក់ និងមានករណីជាសះស្បើយចំនួន ១៩០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៩,៩៧៥នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣,៤០០នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៦,៤៩៥នាក់ និងអ្នកស្លាប់ចំនួន ៧៤នាក់៕