ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦៥៥នាក់ និងជាសះស្បើយមាន ២២៤នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦៥៥នាក់ និងមានករណីជាសះស្បើយចំនួន ២២៤នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងម្នាក់ជាពលករមកពីប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៨,៨៤៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៣,១៤៨នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៥,៦៣៣នាក់ និងអ្នកស្លាប់ចំនួន ៦១នាក់៕