ព័ត៌មានថ្មីបំផុត


តាកែវ៖ នាថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​.២៥៦៤ ត្រូវនឹងថ្ងៃទី​២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០​នាទីដោយមានកិច្ចសហប្រតិបត្តិការការងារល្អ  ជាមួយអាជ្ញាធរដែនដីរដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវ ជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងដោយមើលឃើញពីការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ មានសភាពកើនឡើងជារៀងរាល់ថ្ងៃ លោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍បានចូលរួមឧបត្ថម្ភថវិកាដល់រដ្ឋបាលស្រុកគីរីវង់ នូវថវិកាចំនួន ២.០០០.០០០រៀល ( ពីរលានរៀល)។

ក្នុងការឧបត្ថម្ភថវិការបស់លោកនាយប៉ុស្តិ៍ ដល់រដ្ឋបាលស្រុកគីរីវង់ ដើម្បីចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋតាមទីលំនៅឋានក្នុងភូមិ ឃុំ ទូទាំងស្រុកគីរីវង់ ខេត្តតាកែវ ឲ្យបានយល់ដឹង និងគោរពតាមបទបញ្ជាររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបានទាន់ពេលវេលា៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ