ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៣១នាក់ និងជាសះស្បើយមាន ៣១នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៣១នាក់ និងមានករណីជាសះស្បើយចំនួន ៣១នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧,៤៤៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៤,៨៣៥នាក់ និងអ្នកស្លាប់ចំនួន ៤៩នាក់៕