ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦២៤នាក់ និងជាសះស្បើយមាន ៤៨នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦២៤នាក់ និងមានករណីជាសះស្បើយចំនួន ៤៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៧,០១៣នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,៥២៤នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៤,៤៣៩នាក់ និងអ្នកស្លាប់ចំនួន ៤៥នាក់៕