ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៦១៨នាក់ និងជាសះស្បើយមាន ៦០នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៦១៨នាក់ និងមានករណីជាសះស្បើយចំនួន ៦០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៦,៣៨៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,៤៧៦នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៣,៨៦៥នាក់ និងអ្នកស្លាប់ចំនួន ៤៣នាក់៕