ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ២៩១នាក់ និងជាសះស្បើយមាន ២៣នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ២៩១នាក់ និងមានករណីជាសះស្បើយចំនួន ២៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងម្នាក់ទៀតធ្វើដំណើរមកពីបរទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៥,៧៧១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,៤១៦នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ៣,៣១១នាក់ និងអ្នកស្លាប់ចំនួន ៣៩នាក់៕