ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងអន្តោប្រវេសន៍ សូមគោរពជូនពរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងឱកាសដ៏មង្គលសួស្ដីប្រសើរថ្លៃថ្លា ប្រកបដោយសេចក្ដីសោមនស្សរីករាយ នៃឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ គ.ស.២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងអន្តោប្រវេសន៍ សូមសម្ដែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ សូមបានប្រកបដោយកាយពលរឹងមាំខ្លាំងក្លាបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរតរៀងទៅ៕