នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ជំនួសមុខឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ជាម្លប់ត្រជាក់ត្រជុំដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ៕