នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះបររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ជំនួសមុខឲ្យមន្រ្តីនគរបាលអន្តោប្រវេសន៍គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរថ្លៃថ្លាថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាដល់កូនចៅ ចៅទួត ប្រជានុរាស្រ្តរបស់ព្រះអង្គ៕