នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ផ្ញើសារលិខិតជូនពរ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ គ.ស ២០២១ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ជំនួសមុខឲ្យថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលអន្តោប្រវេសន៍គ្រប់ជាន់ថ្នាក់ និងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ សូមសម្ដែងនូវគាវរភក្ដីដ៏ស្មោះស្ម័គ្រ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចវិបុលសេនាភក្ដី និងលោកជំទាវ សូមមាន សុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីដឹកនាំអង្គការនីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងទទួលបានជោគជ័យកាន់តែត្រចះត្រចង់បន្ថែមទៀត៕