នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ផ្ញើសារលិខិតជូនពរ ដល់កងកម្លាំងនគរបាលអន្តោប្រវេសន៍នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ គ.ស. ២០២១ ដែលនឹងឈានចូល មកដល់នៅថ្ងៃពុធ ទី១៤ ខែមេសា ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខដោយក្តីនឹករឭកចំពោះ ឯកឧត្តម លោកជំទាវ លោក -លោកស្រី ជាកងកម្លាំង នគរបាលអន្តោប្រវេសន៍ទូទាំងប្រទេសព្រមទាំងក្រុមគ្រួសារដោយមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និង សូមចូលរួមអបអរសាទរប្រកបដោយក្តីសោមនស្សរីករាយ ទទួលយកនូវការប្រទានពរជ័យ សិរីមង្គលពីទេវតាឆ្នាំថ្មីទាំង អស់គ្នា៕