ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១៧៨នាក់ និងជាសះស្បើយមាន ៣៨នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១៧៨នាក់ និងមានករណីជាសះស្បើយចំនួន ៣៨នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងម្នាក់ទៀតជាពលករធ្វើដំណើរពីប្រទេសថៃ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤,៨៧៤នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,២៩០នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ២,៥៤៤នាក់ និងអ្នកស្លាប់ចំនួន ៣៥នាក់៕