ពិធីទទួលកាដូវត្ថុអនុស្សាវរីយ៍ និងការជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ពីអគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៃក្រសួងការពារជាតិវៀតណាម
ស្វាយរៀង៖ នៅថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨និង៤៥នាទីលោកវរសេនីយ៍ឯក ម៉ម យ៉យ នាយប៉ុស្តិ៍ច្រកនគរបាលព្រំដែនអន្តរជាតិបាវិត បានចាត់តាំងលោកវរសេនីយ៍ឯក ណុប សំណាងនាយរងប៉ុស្តិ៍ និងសហការី តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរៈភូមិន្ទ អញ្ជើញទទួលស្វាគមន៍ និងទទួលកាដូវត្ថុអនុស្សាវរីយ៍ ព្រមទាំងការជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ពីអគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម នៃក្រសួងការពារជាតិវៀតណាម នៅបង្គោលខណ្ឌសីម៉ាលេខ១៧១៕