ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១៥៧នាក់ និងជាសះស្បើយមាន ៧២នាក់
ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១៥៧នាក់ និងមានករណីជាសះស្បើយចំនួន ៧២នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងអ្នកដំណើរពីបរទេសម្នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤,២៣៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,១៥២នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ២,០៥២នាក់ និងអ្នកស្លាប់ចំនួន ២៩នាក់៕