វរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់
តាកែវ៖ ថ្ងៃសៅរ៍ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទីលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលកំពុងឈរជើងបំពេញភារកិច្ចការងារតាមគោលដៅ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការខ្វះខាត និងបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គ្រឿងឧបភោគបរិភោគ ដែលលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានឧបត្ថម្ភរួមមាន៖ ទឹកសុទ្ធចំនួន ១០០កេះ, អង្ករ ០៣បាវ និងមីចំនួន ០២កេះធំ ជូនដល់អធិការដ្ឋាននគរបាលស្រុកគីរីវង់ ដើម្បីចាត់ចែងបែងចែកផ្ដល់ជូនកម្លាំងក្នុងអង្គភាពរបស់ខ្លួន ដែលកំពុងឈរជើងបំពេញការងារតាមគោលដៅ៕