ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ៤៧៧នាក់ និងជាសះស្បើយមាន ៩៦នាក់
ភ្នំពេញ ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤៧៧នាក់ និងមានករណីជាសះស្បើយចំនួន ៩៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៤,០៨១នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២,០៨០នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ១,៩៧០នាក់ និងអ្នកស្លាប់ចំនួន ២៦នាក់៕