ចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី មាន ១១៣នាក់ និងជាសះស្បើយមាន ៩០នាក់
ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ១១៣នាក់ និងមានករណីជាសះស្បើយចំនួន ៩០នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣,០២៨នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ១,៩១៤នាក់, អ្នកកំពុងសម្រាកព្យាបាល សរុបចំនួន ១,០៨៥នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់៕