ព័ត៌មានថ្មីបំផុត


ព្រះសីហនុ៖ នាថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃនាយកដ្ឋានច្រកទ្វារទី១ បានទទួលអំណោយសម្ភារៈមួយចំនួន សម្រាប់ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ពីតំណាង លោកឧកញ៉ា ទៀ វិចិត្រ។

ក្រុមការងារបានទទួលអំណោយសម្ភារៈ សម្រាប់ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន អាល់កុលចំនួន ១០កាន, ម៉ាស់ចំនួន៥០ប្រអប់, ស្រោមដៃចំនួន ២៥ប្រអប់, របាំងមុខចំនួន ១០០របាំង, ដបសម្រាប់បាញ់អាកុលចំនួន ២០ដប, មីចំនួន ១០កេស និងទឹកសុទ្ធចំនួន ៥០កេស៕

ទំព័រហ្វេកប៊ុក

កម្រងវីដេអូ