ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ទទួលសម្ភារៈសម្រាប់ការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីតំណាង លោកឧកញ៉ា លី ប៉ោយូ អគ្គនាយកក្រុមហ៊ុន កាស៊ីណូពិភពថ្មី
ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលតំណាង លោកឧកញ៉ា លី ប៉ោយូ អគ្គនាយកក្រុមហ៊ុន កាស៊ីណូពិភពថ្មី ( NEW WORLD ) បានឧបត្ថម្ភសម្ភារៈ សម្រាប់ការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រុមការងារបានទទួលសម្ភារៈ សម្រាប់ការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីក្រុមហ៊ុន កាស៊ីណូពិភពថ្មី រួមមាន ម៉ាសចំនួន៥,០០០ម៉ាស និងជែលលាងដៃចនំនួន ១៩៦ដប៕