អ្នកដំណើរ២៤នាក់ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល
ស្វាយរៀង៖ នៅថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទជូនអ្នកដំណើរចូលប្រទេសជនជាតិវៀតណាមចំនួន ២៤នាក់ ស្រី ០៨នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕