ឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ អញ្ជើញចុះមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដើម្បីពង្រឹងការរឹតបន្តឹងការលួចឆ្លងដែនដោយខុសច្បាប់ ព្រមទាំងណែនាំអំពីវិធានរបស់ក្រសួងសុខាភិបាល
ត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទីលោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី២ តំណាងឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២បានចុះត្រួតពិនិត្យតាមគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ រួមមាន គោលដៅបែបបទ ស្លាបឆ្វេង-ស្តាំ ដោយបានណែនាំកម្លាំងឲ្យពង្រឹងសកម្មភាពការត្រួតពិនិត្យអ្នកដំណើរ និងមធ្យោបាយចេញ-ចូលប្រទេស ដែលឆ្លងកាត់ព្រំដែន ពង្រឹងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់។
បន្ទាប់មកលោកឧត្ដមសេនីយ៍ទោ អ៊ុច សុធារ័ត្ន បានណែនាំឲ្យកម្លាំងតាមគោលដៅនីមួយៗ ត្រូវចេះសាមគ្គីគ្នា ព្រមទាំងត្រូវរក្សាអនាម័យ រក្សាគម្លាត និងធ្វើលំហាត់ហាត់ប្រាណ ដើម្បីសុខភាព ឲ្យបានជាប់ជាប្រចាំ៕